គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ពិតជាព្រហើនមែន អ្នកញៀនល្បែងម្នាក់ហ៊ានឆក់ទូរសព្ទដៃអ្នកសារព័ត៌មានយកមកបោកចោលដោយមិនខ្លាចច្បាប់ !!!

ដោយ :www.dailybreakingnews.com.kh


 ភ្នំពេញ៖ ករណីបុរសម្នាក់បានប្រើអំពើលើអ្នកសារព័ត៌មានដោយឆក់យកទូរស័ព្ទពីដៃចាងហ្វាងសារព័ត៌មានរស្មីក្រុងតាខ្មៅបោកទៅថ្នល់យ៉ាងខ្លាំងបណ្ដាលឲ្យបែកខួចខ្ទេចខ្ទីយ៉ាងដំណំ ថែមទាំងបានចង្អុលមុខក្រុមអ្នកសារព័ត៌មានយ៉ាងអសីលធម៌បំផុត។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចសៃវៀនជល់មាន់ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពបន្តថា បុរសដែលបានប្រើអំពើហឹង្សាលើអ្នកកាសែត គេនៅមិនទាន់ទទួលបានអត្តសញ្ញាណច្បាស់លាស់នៅឡើយ ប៉ុន្តែគ្រាន់តែតែដឹងបឋមថាឈ្មោះ រស់ ជាអាជីវករលក់ចាប់ហួយឈ្មោះ រស់ សាវឿន នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយគេដឹងទៀតថា ជនប្រើអំពើហឹង្សាខាងលើគឺជាអ្នកញៀនល្បែង និងកាងល្បែងស៊ីសងខុសច្បាប់នៅក្នុងសង្កាត់ព្រែកប្រា ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប្រភពបន្តឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ថា ជាចាងហ្វាងរស្មីក្រុងតាខ្មៅ រងការប្រមាថយ៉ាងធ្ងន់ធ្ងរ និងខួចខាតអស់ទូរស័ព្ទមួយគ្រឿងនិងឈ្មោះ សុិន ខ្វាន់ឆា និពន្ធនាយកអង្គភាពសារព័ត៌មានពេញចិត្តមេឌៀរ។

ប្រភពដដែលបន្តថា បច្ចុប្បន្នក្រុមអ្នកសារព័ត៌មានរងគ្រោះបានកំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកប្រាដើម្បីរកយុត្តិធម៌។

គួរជម្រាបជូនថា នៅក្នុងខណ្ឌច្បារអំពៅធ្លាប់មានករណីចោរលួចកាច់កម៉ូតូប្រជាពលរដ្ឋអស់ជាច្រើនគ្រឿងដោយមិនទាន់បង្ក្រាបបាននៅឡើយ ហើយជាពិសេសក៏មានកន្លែងលួចបើកល្បែងសុីខុសច្បាប់ជាច្រើនដូចជា ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ, កន្ទុយលេខវៀតណាម, អាប៉ោង, បៀរ និងជល់មាន់៕







No comments