ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំង លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នាចាប់បានសត្វក្រពើដ៏ធំមួយក្បាល!
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត:ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំង លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នាចាប់បានសត្វក្រពើដ៏ធំមួយក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុងពេលដែលជំនន់ទឹកភ្លៀងបន្តលិចលង់នៅក្នុងតំបន់ ដោយសារលំហូរទឹក។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងបានរំលឹកដល់អាណាព្យាបាល ត្រូវហាមឃាត់កូនតូចៗមិនឱ្យចុះលេងទឹកជាដាច់ខាត ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក ។








No comments