ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹងបានអញ្ជើញអមដំណើរឯកឧត្តម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងបានអញ្ជើញជាអធិបតីក្នុងការរៀបចំការប្រឡងសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥–២០២៦

ដោយ :www.dailybreakingnews.com.kh

 


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល:នៅថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងការរៀបចំការប្រឡងសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥–២០២៦។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ព្រមទាំងប្រតិភូអមដំណើរ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។ ការប្រឡងសាកល្បងនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការរៀបចំការប្រឡងសាកល្បងនេះ មានគោលបំណងវាស់ស្ទង់សមត្ថភាពសិស្ស មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងជួយឱ្យសិស្សបានត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រឡងជាផ្លូវការនាពេលខាងមុខ។

No comments