ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនភរិយារបស់វីរកងទ័ព ឈ្មោះ យ៉េង កុកម៉េង ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យបុត្រឧត្តម!

ដោយ :www.dailybreakingnews.com.kh

 


ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល:ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនភរិយារបស់វីរកងទ័ព ឈ្មោះ យ៉េង កុកម៉េង ឋានន្តរស័ក្តិ ព្រិន្ទបាលឯក អាយុ ៤១ ឆ្នាំ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យបុត្រឧត្តម ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ព្រមទាំងជូនពរឱ្យម្តាយ និងទារកមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព។

ការចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ព្រមទាំងបានផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់គ្រួសារកងទ័ព។

No comments