លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល ប្រចាំខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុក!
ស្រុកខ្សាច់កណ្តាល:នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល ប្រចាំខែកក្កដា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកខ្សាច់កណ្តាល។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពការងារកន្លងមក ពិភាក្សាលើបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារបន្ត សំដៅពង្រឹងការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត។




















No comments