ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ 

ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់ប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖

១- ការងារបុគ្គលិកគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន។

២- ការងារភស្តុភារគ្រប់គ្រងសម្ភារៈ មធ្យោបាយ, អាគារស្នាក់ការ , សម្ភារៈបម្រើឲ្យកិច្ចប្រតិបត្តិការ។

៣- ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ។

៤- ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រប់ប្រភេទ។

៥- ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការ ស្នាក់នៅរបស់ ជនបរទេស។

៦- ការងារផ្សេងៗដូចជា ៖ ការកែលម្អសោភ័ណភាព, សុខភាពអនាម័យ ការស្នាក់នៅហូបចុក របស់មន្ត្រីប៉ុស្តិ៍រដ្ឋបាល។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានទទួលយកសំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសិក្សាដកបទពិសោធន៍ និងរកដំណោះស្រាយ៕

No comments