ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញលេងយ៉ាងគគ្រឹកគគ្រេងនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:ប្រជាពលរដ្ឋបានលើកឡើងថា មានទីតាំងលួចបើកល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយមានអ្នកចូលលេងជាច្រើននាក់។

ប្រភពពីប្រជាពលរដ្ឋបានអះអាងថា ទីតាំងខាងលើបានបើកទទួលភ្ញៀវចូលលេងជាប្រចាំ ដែលបង្កឱ្យមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអាចនាំឱ្យកើតមានអំពើល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអាជ្ញាធរសង្កាត់ និងកម្លាំងនគរបាលមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព។

No comments