ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យ

ដោយ :www.dailybreakingnews.com.kh

 


កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំ​និងសមាជិកបក្សនៅមូលដ្ឋាន ត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច​ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧​ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ មិថុនា​ ២០២៦​ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។


ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ មានប្រសាសន៍ថា​ ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ។

ឯកឧត្តម​ប្រធាន​ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យគ្រប់រចនាសម្ព័ន្ធ គណបក្សនៅមូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងបន្តផ្សព្វផ្សាយសមិទ្ធផលនានា ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ប្រជាជន​ផងដែរ​ ៕

No comments