ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ហេង វុទ្ធី អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ចំនួន ៨គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។


អំណោយដែលបានចែកជូនរួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូន ចំនួន ៨គ្រួសារ និងបានឧបត្ថម្ភថវិកាជូនលោកមេភូមិ និងក្រុមការងារមួយចំនួន ផងដែរ ។

ជាមួយគ្នានេះ លោក ហេង វុទ្ធី ក៏បានចុះត្រួតពិនិត្យដល់តាមខ្នងផ្ទះ និងទទួលយកការសំណូមមួយចំនួនពីប្រជាពលរដ្ឋ ដើម្បីជំរុញការដោះស្រាយជូនបងប្អូន ឱ្យបានឆាប់រហ័ស ។

ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ បានថ្លែងនូវសេចក្តីត្រេកអរ និងទទួលបាននូវភាពកក់ក្ដៅពីសំណាក់ លោក ហេង វុទ្ធី ប្រធានក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ៕

No comments