លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងឱកាសអញ្ជើញនិវត្តន៍ពី ខេត្តបាត់ដំបង ឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ!
ខេត្តកណ្តាល:នៅរសៀលថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងឱកាសអញ្ជើញនិវត្តន៍ពី បាត់ដំបង ឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ។
ការដាក់ពង្រាយកម្លាំងនគរបាលនៅតាមគោលដៅសំខាន់ៗ បានប្រព្រឹត្តទៅដោយមានភាពម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងសហការល្អរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពពេញលេញជូនគណៈប្រតិភូ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
បេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ខាងលើ ត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ស្របតាមផែនការដែលបានកំណត់ រួមចំណែករក្សាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រ














No comments