ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិនិត្យ និងតាមដានកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌជំរុញការងារថែទាំសុខភាពបឋម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកកងមាស ខេត្ត កំពង់ចាម

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិនិត្យ និងតាមដានកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌជំរុញការងារថែទាំសុខភាពបឋម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកកងមាស ខេត្ត កំពង់ចាម។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តក្របខណ្ឌថែទាំសុខភាពបឋម ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកជំទាវបានផ្តល់អនុសាសន៍ដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តសហការយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពបឋម ការបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹងសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមកសាងសហគមន៍ដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់ និងទទួលបានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើន ដើម្បីរួមគ្នាជំរុញការអនុវត្តការងារថែទាំសុខភាពបឋមឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។

No comments