ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ចាន់ ប៊ុនធឿន មន្ត្រីផ្នែកចរាចរណ៍ ដែលបានមានអាការៈខ្យល់គរដួល ខណៈកំពុងបំពេញភារកិច្ចការងារ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ចាន់ ប៊ុនធឿន មន្ត្រីផ្នែកចរាចរណ៍ ដែលបានមានអាការៈខ្យល់គរដួល ខណៈកំពុងបំពេញភារកិច្ចការងារ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក យី វណ្ណដា បាននាំយកថវិកាឧបត្ថម្ភមួយចំនួន ដែលជាការឧបត្ថម្ភពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រគល់ជូនលោកអនុសេនីយ៍ឯក ចាន់ ប៊ុនធឿន និងក្រុមគ្រួសារ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល និងដោះស្រាយតម្រូវការចាំបាច់ផ្សេងៗ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីនគរបាល ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។


No comments