លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានដឹកនាំលោកអធិការរង លោកនាយផ្នែកសេនាធិការ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនលោកព្រឹន្ទបាលទោ ធា សុធន និងលោកព្រឹន្ទបាលទោ រិន ពន្លឺ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ ដែលបានរងរបួសដោយសារឧបទ្ទវហេតុ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ស្រុកពញាឮ៖ ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុក ចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនមន្ត្រីនគរបាលដែលរងរបួសកំពុងសម្រាកព្យាបាលរសៀលថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានដឹកនាំលោកអធិការរង លោកនាយផ្នែកសេនាធិការ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ដែលបានមកពីការចូលរួមរបស់កងកម្លាំងនគរបាលទូទាំងស្រុកពញាឮ ប្រគល់ជូនលោកព្រឹន្ទបាលទោ ធា សុធន និងលោកព្រឹន្ទបាលទោ រិន ពន្លឺ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ ដែលបានរងរបួសដោយសារឧបទ្ទវហេតុ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអធិការបានសម្តែងនូវការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់មន្ត្រីទាំងពីរ ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បើយ មានកម្លាំងមាំមួន និងវិលត្រឡប់មកបំពេញភារកិច្ចបម្រើអង្គភាព និងប្រជាពលរដ្ឋវិញក្នុងពេលឆាប់ៗ។











No comments