ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ូច សៅវឿន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានលើកទិសដៅអនុវត្តការងារបន្ត

ដោយ :www.dailybreakingnews.com.kh

 


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល:នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង លោក អ៊ូច សៅវឿន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានលើកទិសដៅអនុវត្តការងារបន្ត ដើម្បីបន្តពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានស្នាដៃល្អក្នុងការអនុវត្តការងារ និងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកកណ្តាលស្ទឹង ក៏បានចែកសាជីជូននាយកសាលានានា ដើម្បីយកទៅដាក់ធ្វើជាសញ្ញាចរាចរណ៍តាមដងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការពារសុវត្ថិភាពសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរជារៀងរាល់ថ្ងៃ។

No comments