លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុងអរិយក្សត្របានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារបំពេញស្ថិតិចំនួនកង់បី ឬរ៉ឺម៉ក ដែលបានចុះបញ្ជី និងមិនទាន់បានចុះបញ្ជីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្ដាក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
រដ្ឋបាលក្រុងអរិយក្សត្រ:នាថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារបំពេញស្ថិតិចំនួនកង់បី ឬរ៉ឺម៉ក ដែលបានចុះបញ្ជី និងមិនទាន់បានចុះបញ្ជីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្ដាក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តកម្មវិធីអន្តរាគមន៍គាំពារសង្គម ជួយដល់អ្នកប្រកបរបរដឹកជញ្ជូនដោយកង់បី ឬរ៉ឺម៉ក ដែលរងផលប៉ះពាល់ពីសម្ពាធនៃការកើនឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលប្រជុំអគារ A សាលាខេត្តកណ្ដាល (ទីតាំងបណ្ដោះអាសន្ន)។










No comments