លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានកងកម្លាំង មុនចេញបំពេញភារកិច្ចប្រចាំថ្ងៃ។ ក្នុងឱកាសនោះ លោកអធិការបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានកងកម្លាំង មុនចេញបំពេញភារកិច្ចប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោកអធិការបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងចុះសម្របសម្រួលដោះស្រាយការកកស្ទះចរាចរណ៍នៅតាមគោលដៅនានាក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្លាំងដែលបានចូលរួមក្នុងពិធីប្រជុំជួរនាព្រឹកនេះ មានចំនួនសរុប ១០៥នាក់ ក្នុងនោះនារី ២១នាក់។




















No comments