ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ដែលបានរៀបចំឡើងនៅរដ្ឋបាលឃុំថ្មី ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល:នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ដែលបានរៀបចំឡើងនៅរដ្ឋបាលឃុំថ្មី ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធ។

អំណោយនេះជាការឧបត្ថម្ភពីការិយាល័យសង្គមកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងគោលបំណងជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖

អង្ករ ២៥គីឡូក្រាម (សរុប ១០០បាវ)

មី ១កេស (សរុប ១០០កេស)

ទឹកត្រី ១យួរ (សរុប ១០០យួរ)

ទឹកស៊ីអ៊ីវ ១យួរ (សរុប ១០០យួរ)

ថវិកា ៤០,០០០រៀល ក្នុងមួយគ្រួសារ

សរុបថវិកាដែលបានចែកជូនមានចំនួន ៤,០០០,០០០រៀល។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្តែងនូវការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ថែរក្សាសុខភាព និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។

No comments