ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុក

ដោយ :www.dailybreakingnews.com.kh

 


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល:ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នៅសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលស្រុកប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងអង្គប្រជុំ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលការងារដែលសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានអនុម័តលើរបាយការណ៍ និងកំណត់ទិសដៅការងារសំខាន់ៗសម្រាប់ខែសីហា ឆ្នាំ២០២៦ ដើម្បីជំរុញការអនុវត្តការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

No comments