លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹងបានអញ្ជើញចូលរួមវេទិកាកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកលើកទី២ អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្តាប់មតិយោបល់ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋក្រោមអធិបតីភាព លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុក
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នៅសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង បានបើកវេទិកាកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្តាប់មតិយោបល់ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង និង លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ។
សរុបអ្នកចូលរួមមានចំនួន ៤៨៦នាក់ ក្នុងនោះ ស្រី ១១៣នាក់។
























No comments