លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក អមដំណើរ ឯកឧត្ដម អ៊ុក ឃ្មួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជូនដល់ បងប្អូនជនភៀសសឹកមកពី ឃុំថ្មដារ ស្នាក់នៅសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចំនួន៧៦គ្រួសារ
ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃទី១៣ ខែខែមិថុនា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីចំណុះសាលាស្រុក អមដំណើរ ឯកឧត្ដម អ៊ុក ឃ្មួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជូនដល់ បងប្អូនជនភៀសសឹកមកពី ឃុំថ្មដារ ស្នាក់នៅសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចំនួន៧៦គ្រួសារ
ដោយក្នុងនោះមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកបរិសុទ្ធមួយកេះ តង់មួយ អង្រឹងមួយ មីមួយកេះត្រីខ ទឹកត្រី ទឹកសុីអុីវមួយមុខមួយយួរ ថវិកា៤០មុឺនរៀល
ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ





















No comments