លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនិងក្រុមការងារបានចុះទៅសួរសុខទុក្ខលោក អ៊ុច សុវណ្ណ អាយុ៧២ ឆ្នាំ ដែលអតីតជាមន្រ្តីនគរបាលចូលនិវត្តន៍
ខេត្តកណ្តាល:ដោយមានការយកចិត្តដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនិងក្រុមការងារបានចុះទៅសួរសុខទុក្ខលោក អ៊ុច សុវណ្ណ អាយុ៧២ ឆ្នាំ ដែលអតីតជាមន្រ្តីនគរបាលចូលនិវត្តន៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកអធិការក៏បានពាំនាំនូវការសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងបាននាំយកនូវគ្រឿងឧបភោគព្រមទាំងថវិការដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោស្នងការនិងភរិយានិងថវិការរបស់មូលនិធិគ្រួសារនគរបាលក្រុងតាខ្មៅផងដែរ ។
ជាទីបញ្ចប់លោក អ៊ុច សុវណ្ណ បានគោរពជូនពរ លោកឧត្តមសេនីយ៍ទោស្នងការនិងភរិយា ព្រមទាំងក្រុមការងារ សូមជួបប្រទះតែសេចក្តីសុខចម្រេីន ព្រមទាំងពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណះ សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡេីយ។






No comments