ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានអមដំណើរ ឯកឧត្តម ឯក ចន្ថា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកតាមាក់ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ និងរស់នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ចំនួន ៣៨គ្រួសារ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦  លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានអមដំណើរ ឯកឧត្តម ឯក ចន្ថា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកតាមាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ និងរស់នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ចំនួន ៣៨គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម ឯក ចន្ថា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនចំពោះគ្រួសារវីរកងទ័ពទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្តរបស់កងទ័ពដែលកំពុងបំពេញបេសកកម្មការពារព្រំដែន និងថែរក្សាសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីជាតិ។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពទាំង ៣៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៣យួរ ទឹកស៊ីអ៊ីវ ២យួរ សាច់ក្រក ២គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស ចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបាននិងកំពុងលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

>

No comments