ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក-លោកស្រីស្នងការង លោកនាយការិយាល័យជំនាញ និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ បំពេញការងារជំនាញប្រចាំថ្ងៃ ក៏ដូចជាការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដាក់ដឹកនាំដែលអញ្ជើញឆ្លងកាត់ និងចូលរួមពិធីនានាក្នុងភូមិសាស្ត្រ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្ដាល:នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រី ស្នងការរង និងកម្លាំងតាមការិយាល័យជំនាញ នៃស្នងការដ្ឋាន ធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលស្នងការដ្ឋាននករបាលផងដែរ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក-លោកស្រីស្នងការង លោកនាយការិយាល័យជំនាញ និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ បំពេញការងារជំនាញប្រចាំថ្ងៃ ក៏ដូចជាការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដាក់ដឹកនាំដែលអញ្ជើញឆ្លងកាត់ និងចូលរួមពិធីនានាក្នុងភូមិសាស្ត្រខេត្ត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោបានណែនាំផ្តាំផ្ញើបន្ថែមដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ ជាពិសេសលោកស្នងការរងទទួលដឹកនាំតាមផែនជំនាញ និងលោកនាយការិយាល័យ ត្រូវធ្វើការគ្រប់គ្រងវត្តមានរបស់មន្ត្រីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ ជាពិសេសបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ (P២១៣ ក្រុងតាខ្មៅ) ឱ្យបានកាន់តែល្អប្រសើរបំផុត។

No comments