ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៣ ដើម្បីត្រួតពិនិត្យលទ្ធផលការងារកន្លងមក និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់សប្ដាហ៍ទី៤

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៣ ដើម្បីត្រួតពិនិត្យលទ្ធផលការងារកន្លងមក និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់សប្ដាហ៍ទី៤។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រី អធិការរង លោក-លោកស្រី នាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ នាយរងផ្នែក និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាច្រើនរូប។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងបានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បន្តពង្រឹងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា និងលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលខណ្ឌទួលគោកឱ្យកាន់តែល្អប្រសើរបន្ថែម។

No comments