ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារក្រីក្រចំនួន ១គ្រួសារ ស្ថិតនៅឃុំសន្លុង

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៖ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្រោមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារក្រីក្រចំនួន ១គ្រួសារ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ដែលតែងតែឈរជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

No comments