ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញជួបស្វាគមន៍ និងទទួលជួបជាមួយតំណាងប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងលោកអភិបាលខណ្ឌ បានអញ្ជើញជួបស្វាគមន៍ និងទទួលជួបជាមួយតំណាងប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងចុះពិនិត្យ និងសម្ភាសន៍អំពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិនិត្យ និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងដំណើរការគ្រប់គ្រងប្រព័ន្ធ FMIS ការអនុវត្តការងារហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមនីតិវិធីដែលបានកំណត់។ ជាមួយគ្នានេះ ក៏បានលើកឡើងពីបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា ដើម្បីជំរុញការអនុវត្តប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរលូន។

ជំនួប និងការចុះពិនិត្យនេះ ក៏ជាផ្នែកមួយក្នុងការពង្រឹងកិច្ចសហការរវាងរដ្ឋបាលខណ្ឌដូនពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព។


No comments