ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរបានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)

ដោយ :www.dailybreakingnews.com.kh

 


ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវេទិកាពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ព្រមទាំងលោក លោកស្រីមេឃុំទាំង១១ឃុំ នៃស្រុកក្រគរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

វេទិកាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលធាតុចូល មតិយោបល់ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែលម្អសេចក្តីព្រាងកម្មវិធីវិនិយោគឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្តែង និងអាទិភាពនៃការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ការពិគ្រោះយោបល់ក៏ផ្តោតសំខាន់លើការរៀបចំគម្រោងអភិវឌ្ឍន៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព និងចីរភាព។

តាមរយៈវេទិកានេះ អ្នកពាក់ព័ន្ធបានចូលរួមផ្តល់មតិយោបល់ និងពិភាក្សាដោយស្មារតីទទួលខុសត្រូវ ដើម្បីឱ្យកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្លាយជាផែនការដ៏មានសារៈសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែប្រសើរឡើង។

No comments