ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលស្រុក

ដោយ :www.dailybreakingnews.com.kh


ខេត្តពោធិ៍សាត់:រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី ជាប្រធានការិយាល័យទាំង១៣ និងលោកប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងពិភាក្សាអំពីរបាយការណ៍លទ្ធផលនៃការចុះសវនកម្មផ្ទៃក្នុងរបស់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានចុះវាយតម្លៃការអនុវត្តការងារនៅរដ្ឋបាលស្រុកក្រគរ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យលទ្ធផលការងារ ចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ និងបញ្ហាប្រឈមមួយចំនួនដែលបានរកឃើញក្នុងអំឡុងពេលចុះសវនកម្ម។ ជាមួយគ្នានេះ ក៏មានការពិភាក្សាអំពីការពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រងរដ្ឋបាល ការអនុវត្តតួនាទីភារកិច្ចរបស់ការិយាល័យនីមួយៗ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានជំរុញ និងណែនាំដល់លោក លោកស្រី ប្រធានការិយាល័យទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ និងចំណុចកែលម្អដែលបានលើកឡើង ដើម្បីធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលស្រុកក្រគរ កាន់តែមានរបៀបរៀបរយ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីសហការ និងទទួលខុសត្រូវ ដោយផ្តោតលើការកែលម្អគុណភាពការងារ និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

No comments