លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ប្រារព្ធពិធីពិធីគោរពទង់ជាតិ និងប្រជុំជួរកម្លាំងនគរបាលខណ្ឌទួលគោក
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ប្រារព្ធពិធីគោរពទង់ជាតិ និងប្រជុំជួរ ដើម្បីពិនិត្យវត្តមាន សណ្តាប់ធ្នាប់ និងឯកសណ្ឋានរបស់មន្ត្រី ព្រមទាំងត្រៀមលក្ខណៈរង់ចាំអនុវត្តតាមបទបញ្ជា។
ក្នុងឱកាសនេះ លោកអធិការបានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវា និងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការចុះសម្រួលចរាចរណ៍នៅតាមគោលដៅដែលមានការកកស្ទះក្នុងមូលដ្ឋាន។
ពិធីនេះមានកម្លាំងចូលរួមសរុបចំនួន ១០៣នាក់ ក្នុងនោះស្ត្រី ២០នាក់ ដោយបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការត្រៀមខ្លួនខ្ពស់ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

























No comments