ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ និងរៀបចំថែទាំ តុបតែងដើមក្ងោកដែលដាំនៅតាមដងផ្លូវឆ្ពោះទៅតំបន់ធ្លាក់ភ្នំទំព័រ ស្ថិតនៅចំណុចទំនប់បង្ហៀរទឹក ភូមិទំព័រ ឃុំប្រម៉ោយ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកវាលវែង ខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ និងរៀបចំថែទាំ តុបតែងដើមក្ងោកដែលដាំនៅតាមដងផ្លូវឆ្ពោះទៅតំបន់ធ្លាក់ភ្នំទំព័រ ស្ថិតនៅចំណុចទំនប់បង្ហៀរទឹក ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាពនេះ មានការចូលរួមពីលោកប្រធានការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមេភូមិ ដោយបានរួមគ្នាពិនិត្យស្ថានភាពដើមក្ងោក រៀបចំកាត់តែង និងថែទាំឱ្យមានសោភ័ណភាពល្អប្រសើរ ព្រមទាំងជំរុញការថែរក្សាបរិស្ថាន និងសោភ័ណភាពតាមដងផ្លូវ។

ការងារនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពតំបន់ទេសចរណ៍ក្នុងមូលដ្ឋាន ដើម្បីឱ្យផ្លូវធ្វើដំណើរមានភាពស្រស់ស្អាត ស្អាត និងមានបរិយាកាសល្អ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកវាលវែង បានបន្តជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាដើមឈើ បរិស្ថាន និងសោភ័ណភាពសាធារណៈ ដើម្បីរួមចំណែកធ្វើឱ្យមូលដ្ឋានកាន់តែស្រស់ស្អាត មានបរិស្ថានល្អ និងមានភាពទាក់ទាញ។ 🌱🌳

No comments