ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ នៅតំបន់ផ្សារព្រៃទទឹង តាមបណ្តោយផ្លូវជាតិលេខ៣

ដោយ :www.dailybreakingnews.com.kh

 


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ នៅតំបន់ផ្សារព្រៃទទឹង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាការលក់ដូរមួយចំនួនដែលបានរំលោភចូលលើចំណីផ្លូវ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កការកកស្ទះ និងរាំងស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ផ្សារ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់បងប្អូនអាជីវករ និងអ្នកលក់ដូរទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយរៀបចំទីតាំងលក់ដូរឱ្យមានសណ្តាប់ធ្នាប់ មិនត្រូវយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ និងត្រូវគិតគូរពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរជាចម្បង។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់អាជីវករទាំងអស់ឱ្យមានការយោគយល់ អធ្យាស្រ័យ និងសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នារក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បរិស្ថានល្អប្រសើរ និងផលប្រយោជន៍សាធារណៈ សំដៅធានាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព៕

No comments