ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរបានអញ្ជើញដឹកនាំក្រុមកាងារចុះកាត់តែងដើមឈើតាមដងផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំក្រុមការងារ ចុះអនុវត្តការងារកាត់តែង និងថែទាំដើមឈើតាមចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ព្រមទាំងកាត់បន្ថយហានិភ័យដែលអាចបង្កឡើងដោយមែកឈើធំៗ ឬដើមឈើដែលដុះលយចូលតំបន់ផ្លូវ ជាពិសេសក្នុងរដូវភ្លៀង និងពេលមានខ្យល់កន្ត្រាក់។

ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យ និងកាត់តែងមែកឈើដែលមានសភាពចាស់ ស្ងួត ឬរំខានដល់ចរាចរណ៍ និងទិដ្ឋភាពរបស់អ្នកធ្វើដំណើរ។ សកម្មភាពនេះក៏ជាការចូលរួមថែរក្សាបរិស្ថាន និងបង្កើនសោភ័ណភាពនៅតាមដងផ្លូវសាធារណៈ ឱ្យមានភាពស្អាត រៀបរយ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ។

រដ្ឋបាលស្រុកក្រគរ នឹងបន្តយកចិត្តទុកដាក់លើការងារថែទាំសណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាននៅតាមមូលដ្ឋាន ដើម្បីរួមចំណែកធ្វើឱ្យមូលដ្ឋានកាន់តែមានសោភ័ណភាព ស្អាត និងមានសុវត្ថិភាព។

No comments