ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លាអភិបាលនៃអភិបាលស្រុកក្រគរបានអញ្ជើញ ដឹកនាំក្រុមការងារចុះពិនិត្យ និងសម្រួលផ្លូវត្រៀមរៀបចំពិធីរុក្ខទិវា ៩ កក្កដា

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរ ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ រួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសម្រួលផ្លូវធ្វើដំណើរ ឆ្ពោះទៅកាន់ទីតាំងប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យផ្លូវធ្វើដំណើរទៅកាន់ទីតាំងប្រារព្ធពិធីមានភាពងាយស្រួល សុវត្ថិភាព និងអាចធានាបាននូវសណ្តាប់ធ្នាប់ល្អ សម្រាប់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលនឹងចូលរួមក្នុងពិធី។

ជាមួយគ្នានេះ លោកអភិបាលស្រុក និងក្រុមការងារ បានពិនិត្យជាក់ស្តែងលើស្ថានភាពផ្លូវ និងចំណុចដែលត្រូវការកែលម្អ ដោយបានណែនាំឱ្យអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធបន្តសហការគ្នា ដើម្បីរៀបចំ និងសម្រួលទីតាំងឱ្យបានរួចរាល់ មុនពេលពិធីចាប់ផ្តើម។

ពិធីរុក្ខទិវា ៩ កក្កដា គឺជាព្រឹត្តិការណ៍សំខាន់មួយដែលផ្តោតលើការដាំដើមឈើ ការថែរក្សា និងការការពារធនធានធម្មជាតិ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សង្គម និងមនុស្សជំនាន់ក្រោយ។

No comments