លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសួង និងវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសួង និងវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើរ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវអនុវត្ត៖
• ខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
• ពន្យល់ណែនាំអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពការស្នាក់នៅប្រមូលផ្តុំ (ជនបរទេស) ដល់ប្រជាពលរដ្ឋ អោយបានទូលំទូលាយ។
• បន្តផ្សព្វផ្សាយលក្ខណៈសម្បត្តិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និងច្បាប់ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមសាលារៀន និងទីប្រជុំជននានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
• មានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហការ ជាមួយបណ្តារប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជិតគ្នា
• ត្រូវបន្តថែរក្សា និងសម្អាត បរិស្ថានប៉ុស្តិ៍រដ្ឋបាលឲ្យបានស្អាតជាប្រចាំ។
• បន្តល្បាតតាមភូមិសាស្ត្រតំបន់ងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសនៅមូលដ្ឋាន និងណែនាំដល់ប្រជាពលរដ្ឋដែលទុកម៉ូតូតាមចំការ និងវាលស្រែ។
• ធ្វើបច្ចុប្បន្នភាពមុខសញ្ញាថ្មី និងចាស់ (គ្រឿងញៀន ក្មេងទំនើង និង ព្រហ្មទណ្ឌ)
• បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាសម្ភារៈ ជាពិសេសអាវុធទុកដាក់មានសុវត្ថិភាព។
• ការប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ពេលចុះបេសកកម្ម និងបំពេញការងារប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ស្នងការ បានយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយក្នុងមួយប៉ុស្តិ៍ទទួលបាន:
• អង្ករមួយបេ ៥០គីឡូ
• ត្រីខ ១យួរ
• ទឹកត្រី ១យួរ
• ទឹកស៊ីអ៊ីវ ១យួរ
• មីជាតិ ១កេសតូច
• ថវិកា ចំនួន៥០០ ០០០ (ហាសិបម៉ឺន)រៀល ដល់កម្លាំងប៉ុស្តិ៍ប្រចាំការ២៤/២៤










No comments