ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌដូនពេញ ចូលរួមប្រជុំត្រៀមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នារសៀលថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនៃមណ្ឌលប្រឡងអនុវិទ្យាល័យចតុមុខ ដើម្បីផ្សព្វផ្សាយ និងពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនាម័យ និងបរិស្ថានជុំវិញមណ្ឌលប្រឡង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិយាកាសល្អប្រសើរ សម្រាប់បេក្ខជនគ្រប់រូប។

ជាមួយគ្នានេះ អាជ្ញាធរ និងគណៈកម្មការពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ការរក្សាអនាម័យបរិស្ថាន និងការពារសន្តិសុខនៅជុំវិញមណ្ឌលប្រឡង ដើម្បីចូលរួមបង្កើតបរិយាកាសអំណោយផលដល់បេក្ខជន ក្នុងការប្រឡងប្រកបដោយភាពស្ងប់ស្ងាត់ និងទំនុកចិត្ត។

No comments