ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បន្តយុទ្ធនាការសម្អាតបរិស្ថាន និងដាំដើមឈើតាមដងផ្លូវជាតិលេខ៥

ដោយ :www.dailybreakingnews.com.kh

 


ខេត្តពោធិ៍សាត់ ស្រុកក្រគរ:នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពីឃុំទាំង៧ តាមបណ្តោយផ្លូវជាតិលេខ៥ ព្រមទាំងឃុំមួយចំនួនទៀត ចូលរួមធ្វើយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានក្នុងមូលដ្ឋានស្រុកក្រគរ។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចូលរួមប្រមូល និងសម្អាតសំរាមតាមដងផ្លូវ កាត់តែងដើមឈើ និងសម្អាតទ្រូងផ្លូវ ចិញ្ចើមផ្លូវជាតិលេខ៥ ព្រមទាំងតាមតំបន់សាធារណៈ និងភូមិដ្ឋាននានា ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានឱ្យកាន់តែស្អាត និងមានសណ្តាប់ធ្នាប់។

ជាមួយគ្នានេះ ក៏មានការដាំដើមក្ងោក និងថែទាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង ផ្តល់ម្លប់ និងរួមចំណែកធ្វើឱ្យបរិស្ថានក្នុងមូលដ្ឋានកាន់តែមានសោភ័ណភាព។ សកម្មភាពនេះក៏ជាការបង្ហាញពីការចូលរួមរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ សោភ័ណភាព និងបរិស្ថានសាធារណៈឱ្យបានល្អប្រសើរ។

ការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការរក្សាស្រុកក្រគរឱ្យមានភាពស្អាត ស្រស់ស្អាត និងមានបរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

🌱🌳 «កន្លែងស្អាត ព្រោះគ្មានសំរាម មនុស្សគួរឱ្យស្រឡាញ់ ព្រោះមានមនសិការ» ⚘️

No comments