ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម)៖ ទន្ទឹមនឹងករណីជំងឺគ្រុនឈាមនារដូវវស្សានេះ មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ សូមយកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារថ្នាំ និងអាហារឱ្យបានទៀងទាត់ ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ។

គួរលឹកថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម តែងបានរៀបចំបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ផងដែរ៕

No comments