ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក លីវ សេងហ៊ីម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងស្រុកក្រគរ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជន ០៩គ្រួសារ

ដោយ :www.dailybreakingnews.com.kh

 


ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក លីវ សេងហ៊ីម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ០៩គ្រួសារ ដែលរស់នៅភូមិអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង។

ក្នុងឱកាសនោះ លោក លីវ សេងហ៊ីម បានពាំនាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងសមភាពសង្គមជូនដល់អតីតយុទ្ធជន

No comments