លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីចំណុះសាលាស្រុក បានអញ្ជើញចុះពិនិត្យការថែទាំ និងជួសកូនក្ងោក ដែលបានដាំតាមបណ្ដោយផ្លូវជាតិលេខ១០
ខេត្តពោធិ៍សាត់:នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីចំណុះសាលាស្រុក បានអញ្ជើញចុះពិនិត្យការថែទាំ និងជួសកូនក្ងោក ដែលបានដាំតាមបណ្ដោយផ្លូវជាតិលេខ១០ ស្ថិតនៅចំណុចភូមិសំឡាញ ឃុំក្រពើពីរ និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការចុះពិនិត្យ និងថែទាំកូនក្ងោកនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានតាមដងផ្លូវ បង្កើនភាពបៃតង និងរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។
ជាមួយគ្នានេះ លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ថែទាំកូនក្ងោកឱ្យបានល្អ ដើម្បីធានាបាននូវការលូតលាស់រឹងមាំ និងរក្សាបាននូវបរិស្ថានបៃតង ស្អាត និងមាននិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ១០។











No comments