ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស៊ឹម អាន ត្រូវជាឪពុកបង្កើត ឪពុកក្មេករបស់ លោក អាន សំអន សមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រនិងលោក ផុន គឹមឡុង អភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស៊ឹម អាន ត្រូវជាឪពុកបង្កើត ឪពុកក្មេករបស់ លោក អាន សំអន សមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ និងលោក ផុន គឹមឡុង អភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កា និងអុជធូប សម្តែងនូវការដឹងគុណ និងគោរពវិញ្ញាណក្ខន្ធសព ដោយក្តីសង្វេគ និងសោកស្តាយជាពន់ពេក ស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស៊ឹម អាន។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារនៃសព និងបានសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក ជាមួយក្រុមគ្រួសារសពទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស៊ឹម អាន មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ។
គណៈប្រតិភូទាំងអស់ ក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធសាសនា សូមជួយទ្រទ្រង់ និងនាំផ្លូវដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស៊ឹម អាន បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។












No comments