លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុកក្រោមអធិបតីភាពរបស់ ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក!
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និង ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ថ្នាក់ដឹកនាំបានជំរុញដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ វិន័យការងារ និងកិច្ចសហការល្អក្នុងការបំពេញភារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។


























No comments