ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

កងរាជអាវុធហត្ថខេត្តសៀមរាប បង្កើតកម្មវិធីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រហាត់កីឡាបែប “Functional Training” ជាមួយប្រជាពលរដ្ឋ!

ដោយ :www.dailybreakingnews.com.kh

 


លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមនិងក្រុមការងារ បានផ្តួចផ្តើមបង្កើតកម្មវិធីហាត់កីឡាបែប Functional Training ដើម្បីលើកកម្ពស់ការហាត់កីឡាដេីម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងបង្កើនភាពស្និទ្ធស្នាល រវាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឡើងរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។


កងរាជអាវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហាត់ប្រាណក្នុងកម្មវិធីខាងលើឱ្យបានច្រើនកុះករ ដើម្បីនាំមកនូវសុខភាពល្អ បង្ការ និងកាត់បន្ថយពីហានិភ័យពីជំងឺផ្សេងៗ នាំមកនូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ៗរូប។

No comments