ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំលោក-លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការសាលាស្រុកទាំងអស់ ប្រារព្ធពិធីគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធ នៅបរិវេណរដ្ឋបាលស្រុក

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរខេត្តពោធិ៍សាត់:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំលោក-លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការសាលាស្រុកទាំងអស់ ប្រារព្ធពិធីគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធ នៅបរិវេណរដ្ឋបាលស្រុក ដោយប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ថ្លៃថ្នូរ និងពោរពេញដោយស្មារតីស្នេហាជាតិ។

ពិធីគោរពទង់ជាតិ ត្រូវបានរៀបចំឡើងស្របតាមទម្លាប់ប្រចាំសប្ដាហ៍ ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ការគោរពវិន័យ និងការប្តេជ្ញាចិត្តបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក អ៊ន សុផល្លា ក៏បានដឹកនាំមន្ត្រីរាជការគោរពវិញ្ញាណក្ខន្ធ ដើម្បីរំឭកដល់វីរភាព និងគុណូបការៈដ៏ធំធេងរបស់បុព្វបុរស និងវីរជនដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុក ក្នុងការរក្សាសាមគ្គីភាព ពង្រឹងវិន័យការងារ និងបន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

No comments