ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះត្រួតពិនិត្យការសាងសង់ផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូ ស្ថិតនៅឃុំឈើតុំ ដែលបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ១០០!

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរ ខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះត្រួតពិនិត្យការសាងសង់ផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូ ស្ថិតនៅឃុំឈើតុំ ដែលបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ១០០%។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ផ្លូវដែលបានសាងសង់រួចរាល់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖

សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព កាត់បន្ថយបញ្ហាដីហុយនៅរដូវប្រាំង និងភក់ជ្រាំនៅរដូវវស្សា។

ជួយសម្រួលការដឹកជញ្ជូនកសិផល និងទំនិញទៅកាន់ទីផ្សារបានទាន់ពេលវេលា កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចមូលដ្ឋាន។

រួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងឃុំឈើតុំឱ្យកាន់តែប្រសើរឡើង។

សមិទ្ធផលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាព។

No comments