ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក​ យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​​និងលើកទិសដៅខែតុលា​និងផែន​ការ​ការពារពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី​១ខែតុលាឆ្នាំ២០២៦ លោកវរសេនីយ៍ឯក​ យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​​និងលើកទិសដៅខែតុលា​និងផែន​ការ​ការពារពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌព្រមទាំងផ្សព្វផ្សាយផែនការផ្សេងៗរបស់​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល ។

សមាសភាពចូលរួមមានលោក-លោកស្រី​ អធិការរង​និងលោកនាយប៉ុស្ដិ៍ទាំង១០ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកអធិការក៏បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរួមមាន អាវភ្លៀង អាវចំណាំង ដំបងពិល ភ្លើងបំភ្លឺពាក់លើស្មា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោស្នងការនិងលោកស្រីផងដែរ ។

No comments