ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា !

ដោយ :www.dailybreakingnews.com.kh

 


ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦លោកវរសេនីយ៍ឯក ជា សុចិត្រា ស្នងការរងផែននគរបាលការពារព្រំដែនគោក ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក័្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ឈិន ឆុន និងប្រគល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ព្រមទាំងនាំយកបច្ច័យចូលរួមបុណ្យសព ចំនួន ១,៦៥០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រី ធន់ សុផាត់ណា ត្រូវជាកូនបង្កើតសពលោកអនុសេនីយ៍ឯក ឈិន ឆុន មន្ត្រីប៉ុស្ដិ៍នគរបាលជាំក្រវៀន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ នៅភូមិស្បែកគឺ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

No comments