អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបន្ត ចុះធ្វេីការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង ជាពិសេសកន្លែងស្នាក់នៅប្រមូលផ្ដុំ
ខេត្តកណ្តាល:ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបន្ត ចុះធ្វេីការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល នៅក្នុងមូលដ្ឋានក្រុង ជាពិសេសកន្លែងស្នាក់នៅប្រមូលផ្ដុំ ដេីម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅ សំដៅធ្វេីយ៉ាងណាធានាឱ្យបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជៀសវាងនូវការជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាពិសេស Scam Online។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ បេីមានការសង្ស័យទីតាំងដែលមានការប្រមូលផ្តុំជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។












No comments