ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកធ្វើការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីការពារសុវត្ថិភាព សន្តិសុខឌីជីថល និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

ដោយ :www.dailybreakingnews.com.kh

 




ខេត្តកំពង់ចាម:នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកធ្វើការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីការពារសុវត្ថិភាព សន្តិសុខឌីជីថល និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប រាល់បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ និងជាពិសេសគឺបញ្ហាគ្រឿងញៀន និងក្រុមក្មេង ទំនើងនៅតាមសហគមន៍ និងស្តាប់បទអន្តរាគមន៍របស់លោក ប៉ាក ជាតិ អធិការនគរបាលស្រុក។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក- លោកស្រី អភិបាលរងស្រុក, នាយករដ្ឋបាលស្តីទី, នាយករងរដ្ឋបាល, លោកអធិការនគរបាលស្រុក, លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុក, លោក-លោកស្រី ប្រធាន ការិយាល័យ-អង្គភាពចំណុះរដ្ឋបាលស្រុក, លោកមេឃុំ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។


No comments