លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបញ្ជាកម្លាំងចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់រួមនឹងវត្ថុតាងដោយមានការឯកភាពសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម!
ខេត្តកំពង់ចាម:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការឯកភាពសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកដោយលោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ បានចំនួន០៩នាក់ ៖
វត្ថុតាងចាប់យករួមមាន ៖
១.ម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀនចំនួន១១ កញ្ចប់ ទម្ងន់ ១៨.៨៥ក្រាម ថ្លឹងទាំងសំបកថង់ ។
២.សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀន មួយចំនួន ។
៣.ជញ្ជីងអេឡិចត្រូនិចថ្លឹងថ្នាំញៀន០១ គ្រឿង ។
៤.ទូរស័ព្ទដៃចំនួន០៥ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធី។




No comments