ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ ចំនួន៥គ្រួសារ

ដោយ :www.dailybreakingnews.com.kh


 ខេត្តកំពង់ចាម:នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ  អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ ចំនួន៥គ្រួសារ ដូចខាងក្រោម៖

១-ឈ្មោះ សយ សែត ភេទស្រី នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី(សេនាជន)

២-ឈ្មោះ ហ៊ុយ យ៉ាន ភេទស្រី នៅរកាអារ ឃុំរកាអារ ស្រុកកងមាស មុខសញ្ញា គ្រួសារពលី(យោធា)

៣-ឈ្មោះ អ៉ី ណាង ភេទស្រី នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី(យោធា)

៤-ឈ្មោះ ធួ ស ភេទស្រី នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស មុខសញ្ញាគ្រួសារពលី (យោធា)

៥-ឈ្មោះ រិត សុផល ភេទប្រុស នៅភូមិវ៉ារិន្ទទី២ ឃុំខ្ចៅ ស្រុកកងមាស មុខសញ្ញាពិការ(យោធា) ក្នុងនោះដែរ លោកប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងនោះមួយគ្រួសារទទួលបាន៖

-អង្ករ ២៥គីឡូក្រាមមី១កេះត្រីខ ១យួរ

ទឹកត្រី ១យួរទឹកស៊ីអ៉ីវ ១យួរសម្ភារៈផ្ទះបាយមួយចំនួនថវិកា៥ម៉ឺនរៀល ។

No comments